ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (គ.ក.ប.) អញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១៤
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការនិងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចូលរួមកិច្ចប្រជុំ គ.ក.ប. លើកទី១៤ ដើមី្បបូកសរុបលទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តក្នុង ឆ្នាំ២០២៥។កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង ជាប្រធាន គ.ក.ប. ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគ.ក.ប. និងសមាជិក សមាជិកា នៃលេខាធិការដ្ឋាននៃគ.ក.ប. ពីអន្តរក្រសួង-ស្ថាប័ន និងមន្ត្រី ជំនាញកម្មសិទ្ធិបញ្ញា ប្រមាណ៦០រូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តី ព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិ បញ្ញា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម។ ក្នុងសេចក្តីព្រាងរបាយការណ៍នេះ ក្រសួងយុត្តិធម៌ បានចូលរួមទាក់ទងនឹងទិន្នន័យនៃសំណុំរឿងនៃការអនុវត្តកម្មសិទ្ធិបញ្ញា ដោយសាលាដំបូង និងអយ្យការអមសាលាដំបូងទូទទាំងប្រទេស។
ជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាពជាគោលការណ៍លើសេចក្តីព្រាងរបាយការណ៍បូកសរុប លទ្ធផលការងារកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
ប្រភពពី៖ ក្រសួងយុត្តិធម៌
ផ្សាយដោយ៖ នាគ.២៤
Post a Comment