ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពី...

ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់នាយកដ្ឋានជំនាញទាំងប្រាំ ចំណុះអគ្គនាយកដ្ឋាន
        នាព្រឹក ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់នាយកដ្ឋានជំនាញទាំងប្រាំ ចំណុះអគ្គនាយកដ្ឋាន ដែលមានការចូលរួមដោយលោក លោកស្រី ជាប្រធាននាយកដ្ឋាន និងតំណាងប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ 

កិច្ចប្រជុំបានពិភាក្សាអំពី: ១. វឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរកណ្តាល កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអន្តរជាតិនិងក្របខ័ណ្ឌអាស៊ាន, ការផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់, កិច្ចការងារអ្នកបកប្រែនិងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងកិច្ចការងារស្រាវជ្រាវ និងផែនការក្នុងវិស័យយុត្តិធម៌, ២.បែបបទរដ្ឋបាល, ៣.ផែនការការងារសម្រាប់ឆ្នាំ២០២៥ និង ៤.បញ្ហាប្រឈម និងដំណោះស្រាយ។
ផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ 
ផ្សាយដោយ៖ នាគ.២៤

0/Post a Comment/Comments