ប្ដីប្រពន្ធពីរនាក់ប្រៀបដូចពូជដើមបញ្ញើក្អែក ទុំលើដើមឈើណា ងាប់ដើមឈើនឹង
ពព្លាក់ស៊ីផ្លែពព្លា ជំពាក់ក៏ទា ផ្សាក្តិតឈ្លូសទៀតហើយ!រឿងប្ដីប្រពន្ធពីរនាក់ រកស៊ីហក់លោតរហូតបំណុលវ័នក មកសុំខ្ចីដីក្មួយធ្វើខ្ទមនៅពួនពីម្ចាស់បំណុលសិន បែរជាឃុបឃិត លួចក្លែងឯកសារសាធារណៈ ស៊ីដាច់ដីខ្ចីក្មួយស្ថិតនៅស្រុកត្រាំកក់ខេត្តតាកែវ ពេលនេះជនខិលខូចកំពុងតែជាប់សង្ស័យរយោងដូចសម្លរកំពឹសហើយ
ខេត្តតាកែវ៖ ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ប្ដីប្រពន្ធពីរនាក់ ល្បីខាងរកស៊ីហក់លោតគ្រប់ខេត្តរហូតអស់ខ្យល់មកសុំដីក្មួយធ្វើខ្ទមជ្រកក្បាល ពួនគេចពីម្ចាស់
បំណុលជាច្រើន ហើយបែរធ្វើចរិតដូចដើមបញ្ញើក្អែក ទុំលើដើមឈើណា ងាប់ដើមឈើនោះ
ចាប់ផ្តើម ជំពាក់ជំពិនរយោងដូចសម្លរកំពឹសហើយ! ប្រភពអោយដឹងថា៖ ជនលួចស៊ីដាច់ដីក្មួយឯងទាំងពីរនាក់ទី១-ឈ្មោះ សួង បូរ៉េត ជា(ប្ដី) ទី២-ឈ្មោះ ឡុង វណ្ណា ជា(ប្រពន្ធ) រីឯជនសប្បុរសជាក្មួយអោយដីមីងខ្ចីនៅបណ្តោះអាសន្នសិននោះមានឈ្មោះ លួន ហាក់ឡី ប្រពន្ធឈ្មោះ អន ស្រីមុំ ។
ហេតុការណ៍ខាងលើនេះ កើតឡើងក្នុង ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ទីបំផុតជនរងគ្រោះតាម
ទាន់រាល់ល្បិចកលដែលមានការឃុបឃិតគ្នា រហូតទៅប្តឹងដល់តុលាការខេត្តតាកែវទៀតផង ប៉ុន្តែត្រូវម្ចាស់ដីបានប្តឹងតុលាការខេត្តតាកែវ សុំចេញដីការក្សាការពារដីរបស់ខ្លួនរួចហើយ ចាំមើលតើ ឈ្មោះ ឡុង វណ្ណា និងឈ្មោះ សួងបូរ៉េត និងអ្នកដែលឃុបឃិតក្លែងឯកសារសាធារណៈ និងអភិបាលរងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ម្នាក់ផងត្រូវសង្ស័យឈរជាខ្នងបង្កែកក្នុងការលួចដីគេនោះ ទទួលលទ្ធផលបែបណានាពេលខាងមុខ អាមីតាភូត! ធ្វើល្អបានផលល្អ ធ្វើអាក្រក់បានវិនាសឬចូលគុក?
ប្រភពពីស្រុកត្រាំកក់ ខេត្តតាកែវ បានអោយដឹងថា៖ ប្តីប្រពន្ធកំពូលល្បិចសម្ដីផ្អែម តែមានចិត្តជាទេវទត្ត មាត់ជាទេវតាឈ្មោះ ឡុង វណ្ណា និង សួង បូរ៉េត នោះដើរបោកគេឯងតាមបណ្ដាខេត្តនាៗ ត្រូវម្ចាស់បំណុល តាមទារបំណុលខ្លាំងពេក ហើយរត់មកពួននៅស្រុកកំណើតវិញជាច្រើនលើក ជួនរត់មកទាំងកណ្តាលអាធ្រាត្រយ៉ាងតក់ក្រហល់ទាំងយប់ ដោយសារម្ចាស់បំណុលតាមប្រមាញ់។
ជនរងគ្រោះឈ្មោះ លួន ហាក់ឡី ជាម្ចាស់ដីលួចស៊ីដាច់អោយដឹងថា៖ដីដែលប្តីប្រពន្ធទាំងពីរសុំខ្ចីនៅសិននោះ ស្ថិតនៅ ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ មានទទឹង៤៧ម៉ែត្រ បណ្ដោយ៧០ ព្រំខាងលិចទល់នឹងផ្លូវ ខាងជើងទល់នឹងដីឈ្មោះ ឡុង សំណាង ខាងកើតទល់នឹងអូរចាស់ ខាងត្បូងទល់នឹងដីឈ្មោះ អ៊ុង មុំ និងទក ឌឿន។ ប្រភពពីជនរងគ្រោះបញ្ចាក់ទៀតថា៖ពីដើមឡើយក្នុងឆ្នាំ១៩៩៨ ដីដែលសុំខ្ចីនៅសិននេះជាដីរបស់ឈ្មោះ ឡុង វណ្ណា ប្ដីឈ្មោះ សួង ប៊ូរ៉េត នោះពិតប្រាកដមែន តែក្រោយមក ឡុង វណ្ណា និង សួង បូរ៉េតនោះបានលក់ទៅអោយឳពុកខ្លួនឯងវិញ បាត់ទៅហើយ ដើម្បីយកលុយទៅរកស៊ីនៅក្រៅខេត្ត។ តែទាំងពីរនាក់ប្តីប្រពន្ធនោះ មារយាទអន់ណាស់ ចេញពីស្រុកទៅរកស៊ី ជំពាក់គេវ័នក ហើយតែងតែរត់គេចពីម្ចាស់បំណុលមកពួននៅស្រុកវិញជាញឹកញាប់ដូចជា៖
ទៅរកស៊ីអារឈើនៅខេត្តកោះកុងបានពីរឆ្នាំក៏ជំពាក់បំណុលគេវ័នក បានរត់គេចពីបំណុលគេ មកស្រុកកំណើតវិញម្តងហើយ មករស់នៅលើដីគាត់មែន ព្រោះកាលណោះជារបស់គាត់។ បានបួនខែ ក្រោយក៏បែកគំនិត បានលក់ដីដែលកេរ្តិ៍ខ្លួនកំពុងរស់នៅនេះទៅឲ្យអ្នកជិតខាងស្ទើគ្រប់គ្នា ជាអកុសលដីនោះពុំមានអ្នកណាទិញសោះ។ដោយឃើញបែបនេះ ឪពុកបង្លើតរបស់គាត់ឈ្មោះតាឡុង ឈន អាណិតកូនខ្លោចចិត្ត ហើយគឹតថា មិនចង់បាត់បង់ដីកេរ្ត៍មរតករបស់គាត់ផងនិងម៉្យាងខ្លាចធ្លាក់ទៅដៃអ្នកដទៃផង ទើបឳពុកបង្កើតគាត់សម្រេចទិញយកមកវិញក្នុងតំលៃបីជីមាសពីកូនគាត់ ឡុង វណ្ណា វិញនៅក្នុងឆ្នាំ២០០០
ហើយក្រោយមក តាឡុង ឈន បានប្រគល់ដីនោះជាកេរ្តិ៍ដល់កូនម្នាក់ទៀតទៅហើយ។
បានលុយភ្លាម មីងឡុង វណ្ណានិងសួង ប៊ូរ៉េត ក៏បានទៅរស់នៅ ឯស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យវិញដោយបានសុំខ្ចីដីក្មួយបង្កើតគាត់ម្នាក់ទៀតដើម្បីរស់នៅដែរ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តលឧត្ដរមានជ័យ ហើយប្រកបមុខរបរកាប់សត្វជ្រូក កាប់គោលក់ ។ប៉ុន្តែរស់នៅលើដីខ្ចីក្មួយនៅនោះ បានតែមួយរយៈខ្លីទេវតាមិនជួយ ម្ចាស់បំណុលដែលបានជំពាក់គេនៅឯខេត្តកោះកុង បានតាមរកឃើញ មកទាលុយរបស់គេវិញ យ៉ាងដាច់ណាត់។ដោយទាល់ច្រកខ្លាំង ឡុង វណ្ណានិង សួង បូរ៉េត ក៏បានលួចដីក្មួយដែលសុំគេរស់នៅសិននោះ ទូទាត់សងទៅម្ចាស់បំណុលកោះកុងបាត់។ ហើយលាក់រឿងហេតុយ៉ាងជិតឈឹង សូម្បីតែក្មួយដែលជាម្ចាស់ដីនោះមិនរឿងសោះឡើយដល់សព្វថ្ងៃ។បន្ទាប់មកប្ដីប្រពន្ឋទាំងពីរនាក់ បានទៅជួលផ្ទះគេនៅជឹតផ្សារអន្លង់វែងវិញ។បួនឆ្នាំក្រោយមក ប្តីប្រពន្ធទាំងពីរនោះ ក៏បានមកសុំដីបងថ្លៃខ្លួន ស្ថិតនៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រស់នៅវិញម្តង ប៉ុន្តែរស់នៅបានតែមួយរយះខ្លី ក៏មានការរកាំរកូស ជាមួយគ្នា មិនចះចប់មិនចេះចប់។ស្រាប់តែ មានប្អូនប្រុសបង្កើតរបស់លោកស៊ួង ប៊ូរ៉េតម្នាក់ ដែលបួសជាសង្ឃ គង់នៅឯប្រទេសថៃ បានដឹងថាក្រុមគ្រួរសាររបស់លោកសួង បូរឡេតជាបងពិបាកពេកក៏បានទិញដីនិងធ្វើផ្ទះឲ្យបងសួង បូរ៉េតរស់នៅមួយកន្លែងក្នុងខេត្តសៀមរាប ហើយក្រុមគ្រួរសារ អ្នកទាំងពីរក៏បានបន្តរស់ខេត្តសៀមរាបយ៉ាងស្ងប់មួយរយៈដែរ។
លុះឆ្នាំដល់២០១១ស្រាប់តែ មីងឡុង វណ្ណានិងពូសួង ប៊ូរ៉េតបាននាំប្រពន្ធកូន ជិះតាក់ស៊ីរត់ពីរខេត្តសៀមរាមកស្រុកកំណើតវិញទាំងកណ្តាលអធ្រាត្រ ទាំងសស្លាក់សស្លើតមករស់នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវវិញទៀត ព្រោះតែជំពាក់បំណុលគេវ័នកដដែល។ពេលនោះដោយអត់ផ្ទះរស់នៅ ក៏បានសុំផ្ទះឈ្មោះ លី ស្រី រស់នៅមួយរយៈសិនទៀត លុះម្ចាស់ផ្ទះមើលទៅ ដូចជាមិនសូវស្រួល ក៏បានដេញចេញពីផ្ទះគេតែម្ដង។ នៅពេលនោះ លី ស្រីដេញច្រើនដងតែមិនចង់ចេញទេ លុះនៅពេលយប់ម្ចាស់ផ្ទះ គេចេះតែគប់ដុំថ្មលើដំបូលញឹកញាប់ពេកទ្រាំលែងបាន ទើបសួង បូរ៉េត សម្រេចចិត្តនាំកូនប្រពន្ធ ចេញពីផ្ទះដែលសុំគេនៅនេះទៀត។ ហើយបានបន្តសុំផ្ទះប្អូនបង្កើតឈ្មោះឡុង ស៊ីនៀត និងលោកសំអាតត្រូវជាប្អូនថ្លៃ រស់នៅវិញម្តង ។
លុះបានរយៈពេលបីខែទៀត ក៏បានទូរស័ព្ទមកក្មួយប្រសារឈ្មោះលោកលួន ហាក់ឡី ដើម្បីសុំខ្ចីដីដែលលួនហាក់ឡីទុកចោលនោះធ្វើខ្ទមរស់នៅបណ្ដោះអាស្សន្នសិន ហើយបានសន្យាថាចាំពូនិងមីងមានលទ្ធភាព នឹងទៅទិញដីកន្លែងផ្សេងនៅវិញបាន ចាំពួកគាត់រើចេញវិញហើយ នៅមិនយូរទេ។ រហូតមកដល់ថ្ងៃ ២៦ខែ០៩ឆ្នាំ២០១៣ លោកសួង ប៊ូរ៉េត និងប្រពន្ធឈ្មោះឡុងវណ្ណា បែរជាទៅឃុបឃិតជាមួយមេភូមិមហាសេនា និងលោកមេឃុំតាភេម លួចក្លែងឯកសារសាធារណៈធ្វើលិខិតបញ្ចាក់កម្មសិទ្ធិដីធ្លី បំពានលើក្មួយជាម្ចាស់ដីពិតប្រាកដតែម្តង។ លោក លួន ហាក់ឡី បញ្ចាក់ថា៖ គឺនៅពេលដែលលោកតាឡុង ឈនជាឳពុកឈ្មោះឡុង វណ្ណា បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតបាត់បង់ស្មារតី មើលអ្វីលែងច្បាស់ ចាំអ្វីលែងបានទៀតផង គឺនៅពេលនោះហើយ ជាឱកាសល្អដល់លោកសួង ប៊ូរ៉េតនិងប្រពន្ធឈ្មោះឡុង វណ្ណា យកលេសប្រើវិធីឌុបលោកតាឡុង ឈន តាមម៉ូតូឌុប ដោយថាឌុបគាត់យកទៅពេទ្យនៅក្នុងផ្សារអង្គតាសោម តែ បែរជាដឹកគាត់មកសាលាឃុំ យកមេដាយគាត់ផ្ដិតធ្វើលិខិតផ្ទេរសិទ្ធិ ពីលោកតាឡុង ឈនទៅឲ្យលោក សួង បូរ៉េត និងប្រពន្ធ ឡុង វណ្ណាទៅវិញ។
គ្រាន់តែដឹកយកលោកតាឡុង ឈនអោយមកដល់ឃុំ គេចាប់ដៃផ្ដិតមេដៃរួចជាការស្រេចតែម្ដង។ នេះទង្វើទុច្ចរិតបំពានច្បាប់ បំពានលើសិទ្ធិសំរេចរបស់លោកតា ឡុង ឈន ដែលបានប្រគល់ដីនោះទៅអោយឈ្មោះ ឡុង យន ជាបងប្អូនខ្លួន រួចទៅហើយ យ៉ាងព្រហើនតែម្តង។ ប្រភពពីអ្នកភូមិមួយចំនួន បានបង្ហើបថា៖ មានលោក សួង ប៊ូរ៉េត មានប្អូនប្រុសម្នាក់ មានតួរនាទីជាអភិបាលស្រុករងស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ អភិបាលរងរូបនោះហើយ គឺជាអ្នករៀបចំបង្កើតសាច់រឿងទាំងអស់នោះឲ្យកើតឡើងដើម្បីជួយបងប្រុសខ្លួនអោយមានដីនៅ។ ជនរងគ្រោះឈ្មោះ លួន ហាក់ឡី អោយដឹងថា៖ លោកនិងម្ដាយក្មេកក៏បានប្ដឹងទៅអាជ្ញាធរ តាំងពីថ្នាក់ ឃុំ ស្រុក រហូតដល់ខេត្តរួចហើយតែជាអាជ្ញាធរទាំងអស់នោះបានត្រឹមឆ្លើយរុញដាក់គ្នាទៅវិញទៅមក។ ហាក់ទុកឱកាសអោយបុគ្គលខិលខូចទាំងពីរនាក់មានពេលសាងសង់ផ្ទះជាសំណង់រឹងនៅលើដីដែលកំពុងមានទំនាស់ដោយរលូនទៅវិញ។ ហើយនៅពេលនេះប្តីប្រពន្ធទាំងពីរនាក់ បាននិងកំពុងប្តឹងសុំឲ្យសាលាដំបូងខេត្តតាកែវ ចេញសាលក្រមសម្រេច ផ្តល់សិទ្ធិកាន់កាប់ដីស្របច្បាប់ដល់ពួកគេលើដីលួចគេនោះទៀតផង មួយវិញទៀតពួកគេកំពុងបន្តរត់ការ យកដីក្មួយទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនធ្វើជាដីស្របច្បាប់ យ៉ាងក្តៅគគុក តែត្រូវក្មួយជាម្ចាស់ដី លួន ហាក់ឡីបានដឹងទាន់ពេល ក៏បានប្តឹងសុំអោយតុលាការចេញដីការក្សារការពារ ទាន់ពេលដែរ។ គេថាធ្វើល្អបានល្អ ធ្វើអាក្រក់បើមិនគុកក៏វិនាសអន្តរាយដែរ ចាំមើលថាតើលោកមេឃុំដែលសង្ស័យឃុបឃិតលួចដីរបស់គេ និងអភិបាលរងស្រុកបរសេដ្ឋម្នាក់ដែលជាអ្នករៀបគម្រោងនិងឈរពីក្រោយហេតុការណ៍ខ្ចីដីនៅលួចស៊ីដាច់នោះនឹងមានវាសនាដូចអាចោរហារយដើរបោក ប្រជាពលរដ្ឋ បែបណា?
Post a Comment